University of Management and Economics
Khmer Text Hover Effect - 90 Degree Edges

លទ្ធផលនៃការសិក្សាដែលប្អូនៗ និង ក្មួយៗ ទទួលបាននៅថ្ងៃនេះ គឺជាភស្តុតាងនៃសមត្ថភាព និង ចំណេះដឹងទូទៅដែលប្អូនៗ និង ក្មួយៗសម្រេចបាន បន្ទាប់ពីការលះបង់ពេលវេលា សេចក្តីព្យាយាម និង កិច្ចខំប្រឹងប្រែងដ៏លំបាកជាច្រើនឆ្នាំកន្លងមកនេះ។ សញ្ញាបត្រនេះ មិនមែនជាថ្ងៃបញ្ចប់នៃការរៀនសូត្រនោះទេ គ្រាន់តែជាថ្ងៃដំបូងនៃការចាប់ផ្តើមចូលរៀន ថ្នាក់ឧត្តមសិក្សាដែលមាន ជំនាញឯកទេសជាច្រើនសម្រាប់ប្អូនៗយកទៅ ធ្វើជាអាជីពរបស់ខ្លួន។

ក្នុងន័យនេះ ប្អូនៗ និងក្មួយៗ គឺជាប្រភពនៃធនធានបញ្ញាដែលមិនចេះរីងស្ងួត និង ជាកម្លាំងស្នូលដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ ហើយជាងនេះទៅទៀតប្អូនៗ និងក្មួយៗ គឺជាអ្នកដែល ត្រូវដើរតួនាទីដ៏ចម្បងក្នុងការទទួលខុសត្រូវលើ វាសនាអនាគតនៃការអភិវឌ្ឍន៍សង្គមរបស់យើងគ្រប់ជំនាន់។

ជាទីបញ្ចប់ ជួសមុខអោយនិស្សិត សាស្ត្រាចារ្យ បុគ្គលិក និង គណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ទាំងមូលខ្ញុំសូមប្រសិទ្ធិពរជ័យដល់ប្អូនៗព្រមទាំងក្រុមគ្រួសារ សូមប្រកបតែនឹងពុទ្ធពរ សុខ គ្មានជំងឺដណ្តប់ និង សម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ទម្រង់ទំនាក់ទំនង - Contact Us